ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង?លោក Musk អំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញនៅចក្រភពអង់គ្លេស
Roth - ១៦ កញ្ញា ២០២៥
image

នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥, មហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាសក៍ (Elon Musk) "បានបង្ហាញខ្លួនដោយមិននឹកស្មានដល់" នៅឯការប្រមូលផ្តុំតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍នៅទីក្រុងឡុងដ៍ ដែលមានអ្នកចូលរួមជាង ១០ ម៉ឺននាក់ តាមរយៈតំណភ្ជាប់វីដេអូ។ លោក Musk ​បាន​សន្ទនា​ជាមួយ​សកម្មជន​ស្តាំ​និយម​អង់គ្លេស Tommy Robinson នៅ​ចំពោះ​មុខ​អ្នក​មើល​រាប់​ម៉ឺន​នាក់។ លោក Musk បានអះអាងថា "អំពើហឹង្សាជិតមកដល់ហើយ", "ពួកអ្នកមានតែជម្រើសវាយតបវិញ ឬស្លាប់បាត់បង់ជីវិតតែប៉ុណ្ណោះ។"

លោក Musk បាននិយាយថា "ក្នុងនាមជាជនជាតិអង់គ្លេស គឺមានរឿងរ៉ាវដ៏ស្រស់ស្អាតមួយចំនួន ប៉ុន្តែអ្វីដែលខ្ញុំឃើញ គឺថាចក្រភពអង់គ្លេសកំពុងត្រូវបានបំផ្លាញ -- ដោយដំបូងឡើយវាត្រូវបានបំផ្លាញបន្តិចម្តងៗ ហើយឥឡូវនេះ វាកាន់តែធ្ងន់ធ្ងរទៅៗដោយការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ដែលមិនអាចគ្រប់គ្រងបាន។"

"ក្រឡេកមើលជុំវិញខ្លួន ហើយសួរខ្លួនឯងថា តើអ្នកនឹងរស់នៅក្នុងពិភពលោកបែបណា ប្រសិនបើស្ថានភាពនេះនៅតែបន្តកើតមាន?" លោក Musk បាននិយាយ។

លោក Musk ក៏បានអំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញនៅចក្រភពអង់គ្លេសដោយនិយាយថា "ខ្ញុំពិតជាយល់ឃើញថា ចក្រភពអង់គ្លេសត្រូវតែផ្លាស់ប្តូររដ្ឋាភិបាលរបស់ខ្លួន។ យើងមិនអាចរង់ចាំបួនឆ្នាំទៀតទេ មិនថាការបោះឆ្នោតលើកក្រោយនឹងប្រព្រឹត្តទៅនៅពេលណានោះទេ គឺវាយូរពេកហើយ។"

"ចាំបាច់ត្រូវតែចាត់វិធានការ ត្រូវតែរំលាយសភា ហើយត្រូវតែធ្វើការបោះឆ្នោតឡើងវិញ" លោក Musk បាននិយាយ។

សារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ថា បច្ចុប្បន្ន អន្តោប្រវេសន៍បានក្លាយជាបញ្ហានយោបាយសំខាន់បំផុតនៅចក្រភពអង់គ្លេស ដែលមានសារៈសំខាន់ជាងក្តីបារម្ភអំពីវិបត្តិសេដ្ឋកិច្ច។ បច្ចុប្បន្ន ចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងការបំបែកកំណត់ត្រា នៃចំនួនពាក្យសុំសិទ្ធិជ្រកកោន។ ចាប់តាំងពីដើមឆ្នាំនេះ ជនអន្តោប្រវេសន៍ជាង ២ម៉ឺន៨ពាន់នាក់បានជិះទូកតូចៗ ឆ្លងកាត់ច្រកសមុទ្រ English Channel ហើយបានមកដល់ចក្រភពអង់គ្លេស។

ចាប់តាំងពីលោក Musk និងលោកប្រធានាធិបតីអាមេរិក ត្រាំ (Trump) បានឈ្លោះគ្នាដោយសារសេចក្តីព្រាងច្បាប់​ «One Big Beautiful Bill Act», លោក Musk បានចេញសេចក្តីថ្លែងការណ៍នយោបាយជាញឹកញាប់ ដែលបង្កឱ្យមានការមិនពេញចិត្តក្នុងចំណោមអ្នកនយោបាយនៅក្នុងប្រទេសជាច្រើន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Hill ៖ លោក Elon Musk បានសារភាពកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ថា គាត់ជឿថា រដ្ឋាភិបាលសហព័ន្ធអាមេរិកមានជំងឺធ្ងន់ធ្ងរហើយ និងគ្មានថ្នាំព្យាបាលជាសះស្បើយនោះទេ។ ការបង្ហាញពីជំហរនេះ បានធ្វើឡើងបន្ទាប់ពីគាត់បានចូលកាន់តំណែងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នៅសេតវិមានក្នុងឆ្នាំនេះ។

"រដ្ឋាភិបាល គឺគ្មានថ្នាំព្យាបាលជាសះស្បើយនោះទេ។ " លោក Musk បាននិយាយក្នុងអំឡុងពេលបង្ហាញខ្លួនតាមប្រព័ន្ធអ៊ីនធឺណិតរបស់គាត់នៅឯកិច្ចប្រជុំកំពូល All-In Summit ។

គាត់បាននិយាយថា "ប្រសិនបើបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តមិនអាចដោះស្រាយបញ្ហាបំណុលរតនាគារបានទេ យើងនឹងត្រូវចប់ហើយ។"

​រហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ លោក Elon Musk ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​សហគ្រិន​ជោគជ័យ​បំផុត​មួយ​រូប ដោយ​មាន​សមិទ្ធិផលច្នៃប្រឌិតបង្កើតថ្មី​ដ៏​អស្ចារ្យ ​រួមមាន៖ ​ការ​បង្កើត​វេទិកា​ទូទាត់​តាម​អ៊ីនធឺណិត PayPal ការគ្រប់គ្រង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និងក្រុមហ៊ុន  SpaceX ។ ទន្ទឹមនឹងនេះដែរ គាត់ក៏ជាបុគ្គលដែលមានភាពចម្រូងចម្រាសខ្លាំង រួមមាន៖ ប្រព័ន្ធទូរគមនាគមន៍ផ្កាយរណប "Starlink" របស់ក្រុមហ៊ុនបច្ចេកវិទ្យារុករកអវកាស SpaceX ដែលត្រូវបានបង្កើតឡើងដោយខ្លួនគាត់ផ្ទាល់។ ប្រព័ន្ធ​នេះ ​ត្រូវ​បាន​គេ​ចោទ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​វិស័យ​យោធា ​ដូចជា៖ ​ជម្លោះ​រវាងប្រទេសរុស្ស៊ី​ និង​អ៊ុយក្រែន។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេស "កងទ័ពអ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើឧបករណ៍ប្រព័ន្ធ Starlink របស់ក្រុមហ៊ុន SpacX ដែលមានចំនួនរាប់ពាន់គ្រឿងសម្រាប់ទំនាក់ទំនងក្នុងសមរភូមិ និងប្រតិបត្តិការដ្រូន (Drone) មួយចំនួន។ ក្នុងរយៈពេល ៣ ឆ្នាំកន្លះ កន្លងផុតទៅនេះ ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី ប្រព័ន្ធ Starlink ត្រូវបានបង្ហាញថា អាចទប់ទល់នឹងសកម្មភាពចារកម្ម និងការរំខាត នៃរលកសញ្ញា (Signal interference) ។

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំនេះ ប្រព័ន្ធ Starlink បានជួបប្រទះនូវបញ្ហាដាច់បណ្តាញជាសកលដ៏ធំបំផុតដោយសារតែបញ្ហាសុសវែរ (Software) ផ្ទៃក្នុង។

មេបញ្ជាការដ្រូន (Drone) របស់ប្រទេសអ៊ុយក្រែន លោក Robert Brovdi បានសរសេរនៅលើបណ្តាញ Telegram នៅល្ងាចនោះថា "កងទ័ពជួរមុខទាំងមូលជួបប្រទះនូវបញ្ហាដាច់បណ្តាញប្រព័ន្ធ Starlink ។"

ប្រព័ន្ធ Starlink ដែលមានអ្នកប្រើប្រាស់ជាង ៦ លាននាក់នៅក្នុងប្រទេស និងតំបន់ជាង ១៤០ ជុំវិញពិភពលោក ក្រោយមកបានទទួលស្គាល់បញ្ហាដាច់អ៊ីនធឺណិតទូទាំងពិភពលោកនេះ នៅលើវេទិកាបណ្តាញ X ។

លោក Brovdi បានធ្វើបច្ចុប្បន្នភាពតាមរយៈសារលើបណ្តាញសង្គមនៅម៉ោង ០១ និង ០៥ នាទី ព្រឹកថ្ងៃសុក្រ ដោយបញ្ជាក់ថា បញ្ហាត្រូវបានដោះស្រាយហើយ។ លោក​បាន​បញ្ជាក់​ថា ឧប្បត្តិហេតុ​នេះ ​បង្ហាញ​ពី​ហានិភ័យ​នៃ​ការ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​តែ​មួយ ព្រមទាំង​អំពាវនាវ​ឱ្យ​មាន​ការ​ធ្វើ​ពិពិធកម្មវិធីសាស្រ្តទូរគមនាគមន៍ និង​បណ្តាញអ៊ីនធឺណិត។

ប្រព័ន្ធ Starlink ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ផង​ដែរ​ពី​ការ​ជួយជ្រោមជ្រែង "បដិវត្តន៍​ពណ៌" នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fast Tech នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤,  កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SpaceX បានប្រកាសពីការដំឡើងថ្លៃ ១00% នៃតម្លៃសេវាកម្មប្រចាំខែរបស់ប្រព័ន្ធ Starlink ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ ថ្លៃសេវាប្រព័ន្ធ Starlink របស់អ្នកប្រើប្រាស់បានកើនឡើងពី ២00 ដុល្លារក្នុងមួយខែដល់ ៤00 ដុល្លារ (ជាមួយនឹងតម្លៃសេវាប្រចាំខែនៅអឺរ៉ុបកើនឡើងដល់ ៤៥០ អ៊ឺរ៉ូ) ។ ប្រសិនបើ លុបចោលការទិញក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីការទិញ អាចទទួលបានការបង្វិលសងប្រាក់ពេញថ្លៃសម្រាប់ថ្លៃហាដវែរ (Hardware) និងសេវាកម្ម។ ប្រសិនបើទិញហាដវែរ (Hardware) កាលពីឆ្នាំមុន អ្នកអាចទទួលបានការបង្វិលសងប្រាក់ចំនួន ៥0% ។

មុនពេលប្រើប្រាស់ជាផ្លូវការនូវសេវាទូរគមនាគមន៍ផ្កាយរណបប្រព័ន្ធ Starlink អ្នកប្រើប្រាស់ទាំងអស់ត្រូវទិញឧបករណ៍ទទួលរលកសញ្ញា។ ឧបករណ៍ស្ដង់ដារមានតម្លៃ ៥៩៩ ដុល្លារ ខណៈពេលដែលឧបករណ៍ប្រតិបត្តិខ្ពស់ (High-performance) មានតម្លៃ ២៥០០ ដុល្លារ។ ការចំណាយដ៏ខ្ពស់នេះ ធ្វើឱ្យមនុស្សសាមញ្ញមានអារម្មណ៍ភ្ញាក់​ផ្អើល និង​ស្ទាក់​ស្ទើរ​ក្នុង​ការ​ឈាន​ទៅ​មុខ។

លើសពីនេះទៀត ដោយសារតែការផ្លាស់ប្តូរពីមិត្តភាពទៅជាអរិភាពជាមួយលោកប្រធានាធិបតីអាមេរិក Trump ប្រទេសមួយចំនួនដែលរៀបចំទិញប្រព័ន្ធ Starlink ក៏មានការប្រុងប្រយ័ត្នខ្លាំងផងដែរ ហើយហេតុផលតែមួយគត់នោះគឺ ពួកគេខ្លាចធ្វើអោយលោកប្រធានាធិបតីអាមេរិក Trump ទាស់ចិត្ត ហើយប្រឈមមុខនឹងការសងសឹក!

                        នៅថ្ងៃទី ១៣ ខែកញ្ញា, លោក Musk បានបង្ហាញខ្លួននៅកន្លែងធ្វើបាតុកម្មតាមរយៈតំណភ្ជាប់វីដេអូ។(រូបថតពីប្រព័ន្ធផ្សព្វផ្សាយសង្គម)

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣