ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៣ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទគណៈប្រតិភូ ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញថ្វាយកម្រងផ្កានៅទីតាំងព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" ស្ថិតនៅបរិវេណមុខព្រះបរមរាជវាំង នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
ដោយ៖ ទទក