វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌពោធិ៍សែនជ័យ....
Roth - ០៧ វិច្ឆិកា ២០២៣
image

នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណាត់ទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម  ជួប  ខុន  សមាជិកក្រុមប្រឹក្សា តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ម៉ប់  សារិន  ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម  ហួត  ហៃអភិបាលរងរាជធានីភ្នំពេញ  តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ឃួង  ស្រេង  អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនឹងលោក  សក់  ច័ន្ទ កញ្ញា រិទ្ធិ  អភិបាលនៃគណ: អភិបាលខណ្ឌពោធិ៍សែនជ័យ  ព្រមទាំងមានប្រជាពលរដ្ឋអញ្ជើញចូលរួមប្រមាណ  ៥៥១នាក់ ក្នុងបរិវេណវត្តសត្ថារាម ហៅវត្តពោធិ៍ចិនតុង។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តមប្រធានក្រុម ប្រឹក្សា បានមានប្រសាសន៍លើក ឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ជាវេទិកាលើកទី១ នៅក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត រាជធានី ក្នុងគោលបំណងផ្តល់ព័ត៌ មាន ជូនដល់ប្រជា ពលរដ្ឋទូទៅ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង និងដើម្បីធានាថា ៖

១.រាល់បញ្ហាអាទិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ធ្វើការដោះ ស្រាយ និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។

២.គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូល ដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការ នៃកិច្ចពិភាក្សាស្វែងរកនូវបញ្ហាដើម្បីធ្វើឱ្យស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។

ហើយទន្ទឹមនឹងនេះក្រុមប្រឹក្សារាជធានី និងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រ ជាធិបតេយ្យរបស់ខ្លួនតាមរយៈការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ នូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា។

ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីគម្រោងអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាក្រុងនិងខណ្ឌសម្រាប់ឆ្នាំខាងមុខ ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សាក្រុង/ខណ្ឌទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបត្រឡប់ទៅវិញ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សារាជធានី សូមប្លែងអំណរអរគុណដល់ សង្កាត់ទាំងប្រាំពីរនិងបងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលដែលមានតម្លៃចូលរួមក្នុងកម្មវិធី ជាចុងកញ្ចប់ឯកឧត្តមសង់គោរពជូនពរដល់បងប្អូនទាំងអស់ឲ្យជួបតែពុទ្ធពរទាំងប្រាំ ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបរិទ្ធនៈ កុំបីឃ្លាតឃ្លាងឡើយ៕

ដោយ ៖ P.23

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣