នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ នៅអាហារដ្ឋានជាន់ផ្ទាល់ដី នៃទីស្តីការក្រសួងមហាផ្ទៃ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ ដែលអាហារដ្ឋាននៃទីស្ដីការក្រសួងមហាផ្ទៃនេះ ទាំងរសជាតិ សេវាកម្ម និងបរិយាកាស មានភាពល្អប្រសើរ ជាពិសេសចំណេញទាំងពេលវេលាបម្រើការងារ។
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ