ពលករខ្មែរជិត៥០០នាក់បន្ថែមទៀត ត្រឡប់មកពីប្រទេសថៃចូលកម្ពុជា តាមច្រកអន្តរជាតិដូង
Roth - ២២ សីហា ២០២៥
image

ចំនួនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ នៅតែបន្តត្រឡប់មកស្រុក កំណើត វិញតាមច្រកអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបង រាប់រយនាក់ក្នុងមួយថ្ងៃៗ ខណៈដែល ចំនួនពលករខ្មែរត្រឡប់ចូលតាមច្រកនេះកើនជាង៨០ម៉ឺននាក់ហើយ នេះបើតាមមន្រ្តីស្នាក់ការច្រក។

លោកសឿម ប៊ុនរិទ្ធអភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យ ដឹងថាសភាពការណ៍ សន្តិសុខនៅច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងពុំមានអ្វីប្រែប្រួលគួរអោយកត់សំគាល់ទេ ។

លោកបញ្ជាក់ថានៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៥ មានពលករខ្មែរត្រឡប់មកពីប្រទេសដៃចូលតាមច្រកអន្តរជាតិដូង ចំនួន ៤៩៦នាក់ ក្នុងនោះស្រី ២១២នាក់ និងកុមារ ៣១នាក់ និងមិនមាន ពលករចេញទៅប្រទេសថៃនោះទេ ។

លោកបញ្ជាក់ថា រដ្ឋបាលខេត្តបានសហការជាមួយសាលារាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់តាមច្រកព្រំដែនអន្តរជាតិដូងទៅតាមបណ្តាក្រុង ស្រុក ខេត្ត និងរាជធានីភ្នំពេញ ដោយប្រើរថយន្តចំនួន ៤០គ្រឿង មានចំនួនមនុស្ស ៤៧១នាក់ ស្រី ២០៤នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣