ពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ លើករាសីសុំសេចក្តីសុខ សេចក្ដីចម្រើន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តិទៅនៅនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅស្នាក់ការរបស់អង្គភាពសារព័ត៌មាន ខេម អេស៊ា ញូវស៍ នាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មាន ខេម អេស៊ា ញូវស៍ សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងបងប្អូនក្រុមការងារ CAN ជាច្រើនរូប ។
បន្ទាប់ពីពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ លើករាសីសុំសេចក្តីសុខចម្រើនរួចរាល់ ក៏មានពិធីសំណេះសំណាល រវាងថ្នាក់ដឹកនាំ និងក្រុមការងាររបស់អង្គភាពសារព័ត៌មាន ខេម អេស៊ា ញូវស៍ ព្រមទាំងអាហារសាមគ្គីជាមួយគ្នា ដោយសេចក្តីសប្បាយរីករាយ ផងដែរ៕