កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ “ក្រុមការងារចែកអំណោយក្តីស្រលាញ់” នៃអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ(Oneroad) បានអមដំណើរ ព្រះនាង នរោត្តម ចេណ្ណា និងអ្នកម្នាង សិទ្ធី នីកា យាងទៅចូលរួមចុះចែកអំណោយជាសម្ភារសិក្សា និងផ្លែឈើភ្នំជីងកាង(Jinggang)ប្រទេសចិនដ៏ច្រើនសន្ឋឹកសន្ឋាប់ ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាអង្គពណ្ណរាយ ដែលស្ថិតនៅភូមិគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ កម្មវិធីនេះគឺជាសញ្ញាខណ្ឌ នៃការបិទបញ្ចប់សកម្មភាពសប្បុរសធម៌ឆ្នាំ២០២៤ របស់អង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ(Oneroad) ឱ្យចប់ដោយបរិបូរណ៍។
ឆ្នាំ២០២៤ ក្រុមហ៊ុន វ័នរ៉ូដ គ្រុប (Oneroad Group (Cambodia) Co., Ltd.) បានបន្តប្រកាន់ភ្ជាប់នូវគំនិតសប្បុរសធម៌ “មួយខែ ធ្វើទានសប្បុរសធម៌មួយ”។ ក្រុមហ៊ុនបានបន្តអនុវត្តកម្មវិធីសប្បុរសធម៌ប្រកបដោយចីរភាព ដោយបានសហការជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗ និងសហគមន៍សង្គមនានា សរុបជារួម ក្រុមហ៊ុនបានចែកអំណោយជាសម្ភារសិក្សា និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលចាំបាច់គ្រប់ប្រភេទចំនួន៥៥0០ឈុត។ល។ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួនជាង៥០0០នាក់ ដែលមកពីសាលាបឋមសិក្សានៅកម្ពុជាចំនួន១៦សាលា ដើម្បីជួយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌសិក្សា និងលក្ខខណ្ឌរស់នៅរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ។
ព្រះនាង នរោត្តម ចេណ្ណា និងអ្នកម្នាង សិទ្ធី នីកា ទ្រង់សព្វព្រះទ័យយាងទៅចូលរួមកម្មវិធីចុះចែកអំណោយលើកនេះ។ ព្រះនាង និងអ្នកម្នាង បានយាងចែកអំណោយជាសម្ភារសិក្សាគ្រប់មុខមួយឈុត និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនដល់សិស្សានុសិស្សក្រីក្រគ្រប់រូប ព្រមទាំងចែកអំណោយជាសម្ភារបង្រៀនដល់សាលា ជាមួយបុគ្គលិកឆ្នើមប្រចាំឆ្នាំរបស់ក្រុមហ៊ុន វ័នរ៉ូដ គ្រុប ព្រមទាំងបុគ្គលិកផ្លាស់ប្តូរទស្សនកិច្ចការងារឆ្លងប្រទេសមកពីក្រុមហ៊ុនមេ។
ក្នុងកម្មវិធីចែកអំណោយនេះ ក្រុមហ៊ុន វ័នរ៉ូដ គ្រុប បានចែកអំណោយជាផ្លែឈើភ្នំជីងកាងមកពីប្រទេសចិន ដែលជាផ្លែឈើមានលក្ខណៈពិសេសដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបានណែនាំអំពីអត្ថន័យជាពិសេសនៃភ្នំជីងកាង នៅក្នុងប្រវត្តិសាស្រ្តប្រទេសចិនផងដែរ។ ផ្លែឈើដែលមានប្រភពមកពីអតីតតំបន់បដិវត្តន៍ប្រទេសចិននេះ បានចែករំលែកក្តីស្រលាញ់មកពីប្រទេសចិនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូគ្រប់រូប ហើយក៏ញ៉ាំងឱ្យពួកគាត់បានស្វែងយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រប្រទេសចិនបានថែមមួយកម្រិតទៀត ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការយល់ដឹង និងចំណងមិត្តភាពរវាងពួកគាត់ និងប្រទេសចិន។ ការយាងចូលរួមរបស់ព្រះនាង នរោត្តម ចេណ្ណា និងអ្នកម្នាង សិទ្ធី នីកា ពិតជាបានបូកបន្ថែមនូវភាពកក់ក្តៅ និងកម្លាំង ដល់កម្មវិធីប្រាកដមែន។
រាល់សកម្មភាពចែកអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ គឺសុទ្ធតែផ្ទុកនូវក្តីស្រលាញ់ និងក្តីសង្ឃឹម មកពីសហគ្រាសប្រទេសចិន។ កម្មវិធីលើកនេះ គឺជាសញ្ញាខណ្ឌដែលពោរពេញដោយមនោសញ្ចេតនាកក់ក្តៅ នៃការបិទបញ្ចប់សកម្មភាពសប្បុរសធម៌ឆ្នាំ២០២៤ របស់អង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ ឱ្យចប់ដោយបរិបូរណ៍ ហើយក៏ជាការសម្ពោធបើកទំព័រថ្មី នៃកម្មវិធីសប្បុរសធម៌ឆ្នាំ២០២៥ ឱ្យអនុវត្តទៅកាន់តែប្រកបដោយភាពជាក់ស្តែងនិយម។ នាពេលអនាគត ក្រុមហ៊ុន វ័នរ៉ូដ នឹងបន្តប្រកាន់ភ្ជាប់នូវក្ដីប៉ងប្រាថ្នាសម្រាប់សប្បុរសធម៌កាលពីគ្រាចាប់ផ្តើមដំបូង សហការជាមួយដៃគូសហប្រតិបត្តិការកាន់តែច្រើន សម្រេចឱ្យបាននូវការអនុវត្តពាក្យសន្យាសប្បុរសធម៌ “មួយខែ ធ្វើទានសប្បុរសធម៌មួយ” ដើម្បីផ្តល់ជាក្តីស្រលាញ់ និងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវការឱ្យជួយ ឱ្យបានកាន់តែច្រើន៕