ការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ស្ថិតក្រោមការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ ដោយអាចផ្តល់សិទ្ធិជូនវិស័យឯកជនអភិវឌ្ឍ
ជីវ័ន្ត - ២៥ ធ្នូ ២០២៤
image

ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែធ្នូនេះ បានរំលឹកថាការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ស្ថិតក្រោមការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ ដោយអាចផ្តល់សិទ្ធិជូនវិស័យឯកជនអភិវឌ្ឍ និងគ្រប់គ្រងប្រតិបត្តិការប្រព័ន្ធទឹកកខ្វក់ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន

យោងតាមច្បាប់ស្ដីពីប្រព័ន្ធទឹកកង្វក់ មាត្រា៤ បានចែងថា៖ ការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ស្ថិតក្រោមការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ។ រដ្ឋអាចផ្តល់សិទ្ធិជូនវិស័យឯកជនអភិវឌ្ឍ និងគ្រប់គ្រងប្រតិបត្តិការប្រព័ន្ធទឹកកខ្វក់ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថកិច្ចគ្រប់គ្រងលើការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ រដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថកិច្ចគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងការងារប្រព័ន្ធទឹកកខ្វក់ផ្សេងទៀតតាមការប្រគល់ ឬធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័នទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល។ រាល់ការបែងចែកមុខងារ និងភារកិច្ចលើការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថាប័ននីមួយៗត្រូវកំណត់ដោយអនុក្រឹត្យ៕ 

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣