ផ្ទុះផ្អើលពេញបណ្ដាញសង្គមក្រោយ ក្រុមហ៊ុនបកស្រាយបំភ្លឺទើបដឹងរឿងច្បាស់បែបនេះសោះ
ជីវ័ន្ត - ១៩ ធ្នូ ២០២៤
image

ខេត្តព្រះសីហនុ:តាមរយៈខ្សែវីដេអូ ប្រហែល 10 នាទី ដែលប្រជាពល រដ្ឋបានបង្ហោះលើបណ្ដាញសង្គម ដោយបានចោទប្រកាន់ទៅលើក្រុមហ៊ុន ថាបានធ្វើការគំរាមកំហែងមកលើប្រជាពលរដ្ឋឬនៅតំបន់អូរឈ្លើងស្ថិតនៅភូមិគគីឃុំបាត់ត្រាំងស្រុកព្រៃនប់ ធ្វើឱ្យមានមតិវែកញែកជាច្រើន ដែលមតិខ្លះបានដាក់កំហុសទៅលើភាគីម្ចាស់កម្មសិទ្ធិ ឯមតិខ្លះទៀតបានដាក់កំហុសទៅលើប្រជាពលរដ្ឋថា ការព្យាយាមប្រើហឹង្សាមិនមែនជាដំណោះស្រាយល្អនោះទេ គ្មានកិច្ចការអ្វី   បញ្ហាអ្វីដែលមិនអាចដោះស្រាយគ្នាបាននោះទេ ប្រសិនបើមានបញ្ហាគួរតែលើកបញ្ហាទាំងនោះដាក់នៅលើតុវែកញែកឲ្យដឹងខុសនឹងត្រូវថាភាគីខាងណា មានឯកសារជាក់លាក់ពិតប្រាកដស្របទៅតាមផ្លូវច្បាប់ ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជា។

      យោងតាម ប្រភពប្រជាពលរដ្ឋ មិនដល់១០០ គ្រួសារបានអះអាងថា ក្រុមហ៊ុនកំពុងធ្វើការ រំលោភបំពានលំ នៅឋានរបស់ពួកគាត់ ខណៈពេលដែលគាត់កំពុងអាស្រ័យផលជាក់ ស្ដែង ដោយបានបង្ខិតបង្ខំពួកគាត់ឲ្យចាកចេញពីទីតាំងដែលកំពុងរស់នៅដោយពុំមានសំណងជាក់លាក់ណាមួយ សមស្របសម្រាប់ពួកគាត់។

      ប្រតិកម្មភ្លាមៗទៅនឹងការបង្ហោះវីដេអូ ក៏ដូចជាការចោទ ប្រកាន់មកលើភាគីម្ចាស់កម្មសិទ្ធិ លោកខៀវសំបូរ មេធាវីតំណាងអោយភាគីម្ចាស់កម្មសិទ្ធិបានគូសបញ្ជាក់ដោយបដិសេធនិងច្រានចោលទាំង ស្រុងនូវការចោទប្រកាន់របស់តំ ណាងប្រជាពលរដ្ឋមួយក្រុមតូច ដែលបានចោទប្រកាន់មកភាគីម្ចាស់កម្មសិទ្ធិទាំងបំពាន និងផ្ទុយពីការពិតទាំងស្រុង  ផ្ទុយទៅវិញមេក្លោងមួយក្តាប់តូចមានគ្នាមិនដល់៥ទៅ៦នាក់  បានអូសទាញប្រជាពលរដ្ឋ អោយចូលរួមជាមួយផែនការដែលបានរៀបចំទុកជាមុន   បង្ករអោយមានហឹង្សាធ្ងន់ធ្ងរ  ភូតភរថ្នាក់ដឹកនាំ ញុះញុង អោយមានការរើសអើង បង្កររបួសស្នាម ប៉ុនប៉ងបំផ្លេចបំផ្លាញទ្រព្យសម្បតិ  និងប៉ងធ្វើឃាតដែលជាបទល្មើសព្រហ្មទណ្ឌ  មិនមែនជាករណីដីធ្លីតែម្យ៉ាងនោះទេ  ក្រុមហ៊ុនធ្វើអ្វី គឺអនុវត្តទៅតាមតែផ្លូវច្បាប់ ដែលមន្ត្រីជំនាញក្រសួងដែនដី  ក៏ដូចជារដ្ឋបាលខេត្ត បានកំណត់ដូចមានលិខិតជាប់មកជាមួយ លិខិតជូនតំណឹងចុះថ្ងៃទី ៩ខែធ្នូឆ្នាំ ២០២៤.លិខិតលេខ៥២២/២៤ ស.ជ.ណ របស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី៦ខែឆ្នូរឆ្នាំ២០២៤ និងលិខិត ២៩៣០ ដ ន ស /ខុ ទ្ទ របស់ក្រសួងដែនដីចុះថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២៤។ ចំពោះទីតាំងដីខាងលើនេះគឺជាទីតាំងដីរបស់លោកឧកញ៉ាស៊ីគង់ ទ្រីវ ដែលបានប្រគល់សិទ្ធិ ទៅឱ្យលោកឧកញ៉ា រតនៈសម្បត្តិ ជាអ្នកគ្រប់គ្រងនិងចាត់ចែង ,បណ្ណសម្គាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ១៩ បណ្ណ មានលេខ: C0466, C[0467, C0468, C10469, C,0470,C0471, C10472, C10473, C10474, C0475, C0476, C10477, C10478, C,0479, C10480,C,0481, C,0482, C,0483 និងលេខ C,0484 ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះបញ្ជីក្នុងសៀវភៅចុះបញ្ជីអលចនវត្ថុនៅអំឡុងឆ្នាំ១៩៩៣ និងមានឯកសារត្រឹមត្រូវតម្កល់ទុកនៅរដ្ឋបាលសុរិយោដី។  ប៉ុន្តែដើម្បីសម្របសម្រួល ដល់បងប្អូនប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅ លើដីរបស់លោកឧកញ៉ាស៊ីគង់ ទ្រីវ និងអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះភាគីម្ចាស់កម្មសិទ្ធិបានព្យាយាមចុះធ្វើការសម្របសម្រួលទៅតាមខ្នងផ្ទះបានធ្វើសេចក្តី ជូនដំណឹង ឲ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធមកកាន់ការិយាល័យ ភាគីម្ចាស់កម្មសិទ្ធិ ដើម្បីដោះស្រាយទៅតាមនីតិវិធីលើស្ថានភាពជាក់ស្តែង។  ប៉ុន្តែបងប្អូនប្រជាពលរដ្ឋពុំបានមកធ្វើការទំនាក់ទំនងជាមួយភាគីម្ចាស់កម្មសិទ្ធិឡើយ ។ ផ្ទុយ ទៅវិញ បែរជាប្រមែរប្រមូលគ្នីគ្នារៀបចំផែនការ ដែលមានរចនាសម្ព័ន្ធ ជាអង្គការចាត់តាំង មានទាំងដំបង កាំបិតផ្គាក់ ជំពាមកៅស៊ូនិងដបសាំងជាលក្ខណៈទ្រង់ទ្រាយធំដើម្បីបង្ករហឹង្សាមកបុគ្កលិក និងប៉ុនប៉ងបង្ករអោយខូចទ្រព្យសម្បត្តិរបស់ភាគីម្ចាស់កម្មសិទ្ធិទៅវិញ ។ជុំវិញវិវាទនេះផងដែរ លោកមាច ចាន់ មេឃុំបិទត្រាំងបានបញ្ជាក់ថា ចំពោះរឿងរ៉ាវវិវាទរវាងប្រជាពលរដ្ឋនិងភាគីម្ចាស់កម្មសិទ្ធិ លោកមិនបានចុះទៅដល់កន្លែងកើតហេតុនោះទេ ប៉ុន្តែក្រោយមានវិវាទលោកអភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងនិងធ្វើការសម្របសម្រួលទៅតាមនីតិវិធី។ លោកបានបញ្ជាក់បន្ថែមថា តាមព័ត៌មានដែលលោកទទួលបានកន្លងមក ភាគីម្ចាស់កម្មសិទ្ធិបានបញ្ជាក់ថា បងប្អូនប្រជា ពលរដ្ឋដែលមានការពាក់ព័ន្ធរស់នៅនៅលើដីលោកឧកញ៉ាស៊ីគ គង់ ទ្រីវ ភាគីម្ចាស់កម្មសិទ្ធិមានគោលការណ៍ដោះស្រាយគោលនយោបាយ តាមយុទ្ធសាស្ត្រឈ្នះឈ្នះគឺមិនឲ្យភាគទីណាមួយចាញ់នោះទេ។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣