មនុស្ស៨នាក់បញ្ជូនទៅតុលាការខេត្តពាក់ព័ន្ធ ករណីល្បែង បៀរ
ជីវ័ន្ត - ១២ ធ្នូ ២០២៤
image

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់ ​មនុស្ស​៨នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្នុង​ករណី​បង្ក្រាប​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​(​បៀរ​)​ នៅ​ចំណុច​ចម្ការ​កៅស៊ូ​ ឈ្មោះ កង វ​ណ្ណា ហៅ​យាយ​ម្លូរ ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។លោក​វរសេនីយ៍ឯក ចំរើន ភី​រុណ ស្នងការ​រង​នគរបាល​ខេត្តមណ្ឌលគិរី​ នា​ថ្ងៃ​ទី​១២ ខែធ្នូ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤ ​និង​៣០​នាទី​កន្លង​ទៅ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហ​ការជាមួយ​កម្លាំង​អន្ដរាគមន៍ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដោយ​បាន​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​បាន​ដឹកនាំ​ដោយ​លោកស្រី​វរសេនីយ៍ទោ ព្យុះ ចិន្ដា នាយ​រង​ការិ យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ដោយ​ខុស ច្បាប់​ (​បៀរ​) មួយ​ទីតាំង​ដែល​នៅ​ចំណុច​ចម្ការ​​កៅស៊ូ​របស់​​ឈ្មោះ​កង វ​ណ្ណា ហៅ​យាយ​ម្លូ ស្ថិត​នៅ​ភូមិ​អូរ​អាម​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​១១​នាក់ ​ស្រី​០៩​នាក់ និង​ដកហូត​វត្ថុ​តាង​ដែល​មាន​រៀបរាប់​ខាងលើ ។លោក​វរសេនីយ៍​ស្នងការ​រង​បាន​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​ចាប់ខ្លួន​មនុស្ស​សរុប​រួម​មាន​១១​នាក់​/​ស្រី​០៩​នាក់ ​ក្នុង​នោះ​ រួម​មាន ស្ត្រី​អ្នក​យក​តុង​ចំនួន​០២​នាក់ អ្នកលេង​បៀរ​ចំនួន​០៥​នាក់​/​ស្រី​០៣​នាក់ អ្នក​ឈរ​មើល​គេ​លេង​ចំនួន​០១​នាក់ អ្នកលក់​មាន​ចំនួន​០៣​នាក់​ ។​ ចំណែក​វត្ថុ​តាង​រួម​មាន ១.​សង់​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ១AO-៣៩៧៨​។​២.​សង់​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ១BQ-១៣៦៣​។ ​៣.​សង់​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រៃ​វេ​ង ១E-០៧ ៨៧​។ ៤.​សង់​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កណ្ដាល ១V-៣៦៤៥​។៥.​សង់​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ សៀមរាប ១AP-៣១៧៤​។ ៦.​សង់​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ១K-៥១៨៥​។ ៧.​សង់​ឌ្រី​ម​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។ ៨.​សង់​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ១JE-៦៧៥១​។ ៩.​វេ​វ​ពណ៌​ទឹកសមុទ្រ គ្មាន​ស្លាក​លេខ គ្មាន​ខោអាវ​។ ១០.​វី​សិន ពណ៌​ស អត់​ស្លាក​លេខ​។ ១១.​វេ​វ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​។ ១២.​វេ​វ​ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ​។ ១៣.​វេ​វ​ពណ៌​ទឹកសមុទ្រ​គ្មាន​ស្លាក​លេខ​។ ១៤.​កន្ទេល​ចំនួន​០៤​។ ១៥.​ភួយ​ចំនួន​០៥​។ ១៦.​បៀរ​ចំនួន​១១​ហ៊ូ​។ ១៧.​កា​ដុ​ង​សម្រាប់​ដក​តុង​បៀរ​ចំនួន​០៤​។ ១៨.​លុយ​តុង​បៀរ​ចំនួន​១១,០០០៛​។បច្ចុប្បន្ន ​ស្ត្រី​ចំនួន​០៣​នាក់​និង​វត្ថុ​តាង​(​ម៉ូតូ​)​ចំនួន​០៣​គ្រឿង​សមត្ថកិច្ច​ធ្វើការ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។​ចំណែក​ជនសង្ស័យ​ចំនួន​០៨​នាក់ ប្រុស​ពីរ​នាក់ និង​ស្រី​ប្រាំមួយ​នាក់ រួម​ទាំង​វត្ថុ​តាង​សេសសល់​ទាំងអស់​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៤​រួចរាល់​៕ ​

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣