ខេត្តព្រៃវែង៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋានក្រុង-ស្រុក និងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តព្រៃវែង បានរៀបចំធ្វើការសម្អាតអនាម័យ បរិស្ថានជុំវិញអង្គភាព ព្រមទាំងបានជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធនានា រៀបចំដាំកូនឈើប្រណីត ដាំផ្កា ជុំវិញបរិវេណក្នុងអង្គភាព ដើម្បីបង្កើននូវសោភ័ណភាព ធ្វើការងារប្រកបដោយផាសុខភាព និងលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរក្នុងនាមជាកងកម្លាំងនគរបាលជាតិ ។
ក្នុងនោះផងដែរ ដើម្បីឆ្លើយតបរាល់សំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ពលរដ្ឋដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ។ លើសពីនេះទៅទៀត កម្លាំងនគរបាលខេត្តព្រៃវែង បានចុះប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ(ក៤) ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ ៕
ដោយ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង