ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទរវាង ភាគីដើមបណ្តឹង លោក សួន គឹមសុង និងភាគីចុងបណ្តឹង លោក អៀង ណារិន ពាក់ព័ន្ធនឹងដីដែលមានទីតាំងស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅទីស្តីការក្រសួងអធិការកិច្ច នាសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល, ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល, អភិបាលស្រុកកៀនស្វាយ, ប្រធានការិយាល័យភូមិបាលស្រុកកៀនស្វាយ, អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, ភាគីដើមបណ្តឹង, ភាគីចុងបណ្តឹង ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងគណៈប្រតិភូអង្កេតស្រាវជ្រាវ។