ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារខេត្តបន្ទាយមានជ័យបានទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ
Roth - ០២ វិច្ឆិកា ២០២៣
image

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារខេត្តបន្ទាយមានជ័យបានទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងសិរីសោភ័ណ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍រាយការណ៍ថា៖ នៅខេត្តបន្ទាយមានជ័យមាន២ស្រុក/ក្រុងមាន១.ស្រុកមង្គលបូរីរងគ្រោះដោយទឹកជំនន់មានប៉ះពាល់ចំនួន៤,០៧១គ្រួសារស្មើនឹងមនុស្សរាយ១៧,៥០៨នាក់ជម្លៀសដាកទីទួលសុវត្ថភាព១៤១គ្រួសារស្មើ៥៥៥នាក់ប៉ះពាល់ស្រូវ ៣,៤១៣ហិកតា ទឹកលិចផ្លូវ និងច្រុះដាច់១០៨ខ្សែប្រវែង៨១,២៣៥ម៉ែត្រ។ ក្រុងសិរីសោភ័ណរងគ្រោះដោយទឹកជំនន់មានប៉ះពាល់ចំនួន១,០១០គ្រួសារ ស្មើមនុស្សរាយ៤,១០៧នាក់ជម្លៀសដាកទីទួលសុវត្ថភាព៩១គ្រួសារស្មើ៤១៦នាក់ប៉ះពាល់ស្រូវ៤៤១ហិកតា ទឹកលិចផ្លូវនិងច្រុះដាច់៦៦ខ្សែប្រវែង៣៣,៦១៩ម៉ែត្រ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅពេលនេះបាននាំយកអំណោយចែកជូនចំនួន២០០គ្រួសារមានក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីក្នុង១គ្រួសារទទួលបាន អង្ក១ចំនួន២០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ថវិការចំនួន៥ម៉ឺនរៀល៕                                                                                 

(សៅ នៅ)

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣