កម្មករបម្រើការងារនៅស្ថានីយប្រត្តិកម្មទឹកកខ្វក់ទី៣ ក្រុងព្រះសីហនុ រីករាយនូវការងារក្នុងស្រុក មិនចាញ់ការងារក្រៅប្រទេស
សុខជា - ០៨ កញ្ញា ២០២៤
image

(ព្រះសីហនុ)៖ ក្នុងបទសម្ភាសមួយនាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ទ្រី ម៉េងកែវ ប្រធានប្រតិបត្ថិករតំណាងកម្មកររខ្មែរដែលកំពុងបម្រើការងារ នៅស្ថានីយប្រត្តិកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ បានរីករាយចំពោះការងារនៅស្ថានីយតប្រតិកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុ គឺពួកគាត់សប្បាយចិត្តនឹងបំពេញការងារនៅទីនេះខ្លាំងណាស់ ពីព្រោះថា ពួកគាត់បានចូលរួមកសាងស្ថានីប្រត្តិកម្មទឹកកខ្វក់នេះ តាំងពីដើមទីមក ហើយពួកគាត់បានយល់ច្បាស់អំពីចង្វាក់ផលិតកម្មនៃស្ថានីយនេះ។

លោក ម៉េង កែវ បានបន្តទៀតថា ស្ថានីនេះបានកសាងឡើងដោយក្រុមហ៊ុនខ្មែរ វិស្វករខ្មែរពិតៗ គឺពួកគាត់ផ្ទាល់ ជាអ្នកអនុវត្តការដាក់ឲ្ហដំណើរការ និងថែទាំម ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ។ ពួកគាត់មានមោទនៈភាពណាស់ដែលខ្មែរអាចធ្វើបាន មិនចាញ់បរទេសឡើយ។

ថ្មីៗនេះ ពួកគាត់បានតាមដានព័ត៌មាននៅក្រៅប្រទេស ជាពិសេសនៅប្រទេសជប៉ុន និងកូរ៉េ តាមរយៈបណ្តាញសង្គម ពួកគាត់ឃើញមានក្រុមពលករខ្មែរ នៅប្រទេសជប៉ុន ពួកគាត់មានសំណាងល្អ ហើយដែលបានទៅធ្វើការនៅក្រៅប្រទេស តែបែរជានាំគ្នាធ្វើបាតុមម្ម បំផ្លាញសេដ្ឋកិច្ចខ្មែរ បំផ្លាញខ្លួនឯង តែឃើញមានអ្នកចូលរួមបាតុកម្មតិចតួចណាស់។ គាត់បន្តទៀតថា ចុះបើសេដ្ឋកិច្ចធ្លាក់ចុះ តើពួកគាត់ជាកម្មករក្នុងស្រុក រស់បានយ៉ាងណាទៅ? ហើយចំណែកនៅកូរ៉េវិញ ពួកជ្រុលនិយមមួយក្តាប់តូច បានធ្វើបាតុកម្មបដិវត្តផ្តួលរលំ រាជរដ្ឋាភិបាល។

លោក សេង វិបុល ប្រធានគម្រោង បានឲ្យដឹងថា ឪពុកម្តាយរបស់ពួកគាត់បានឆ្លងកាត់បដិវត្តសង្គ្រាមហិនហោចដ៏លំបាកនេះហើយ ដូចនេះពួកគាត់ប្តេជ្ញាមិនអនុញ្ញាតឲ្យមានបដិវត្តពណ៌នេះកើតឡើងបានទៀតឡើយ។

នេះជាហេតុផលធំមួយដែលពួកគាត់ជ្រើសរើសអ្នកដឹកនាំប្រទេសបង្កើតបានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជូនជាតិ។ ដូចនេះបើស្រឡាញ់ជាតិពិតប្រាកដ សូមនិយាយល្អៗអំពីប្រទេសយើងឲ្យបរទេសស្រឡាញ់ប្រទេសយើង មកលេងស្រុកយើង។

ពួកគាត់សូមឲ្យពលករខ្មែរនៅក្រៅស្រុក ខិតខំធ្វើការ សន្សំលុយ និងចំណេះជំនាយមកអភិវឌ្ឍន៍ស្រុកខ្មែរវិញទាំងអស់គ្នា៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣