រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញសហគមន៍តំបន់ការពារធម្មជាតិចូលរួមការពារព្រៃដើម្បីប្រយោជន៍សេដ្ឋកិច្ចកាន់តែប្រសើរនៅក្នុងមូលដ្ឋាន
ជីវ័ន្ត - ៣១ សីហា ២០២៤
image

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងរបរិស្ថាន បានថ្លែងថាក្រសួងបរិស្ថានកំពុងធ្វើការគាំទ្រសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិទាំងអស់ ឱ្យចូលរួមកាន់តែប្រសើរថែមទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងចូលរួមដាំដើមនឈើឱ្យបានច្រើន។ ការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ  ជួយធានាលំនឹងបរិស្ថាន គាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម ជួយដល់ការកាត់ និងជាពិសេសប្រជាពលរដ្ឋអាចរកចំណូល ពីគម្រោងលំហែរបៃតង តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលទេសចរមកដល់មូលដ្ឋាន មកសម្រាកលំហែ និងទស្សនាធម្មជាតិ ព្រៃឈើ សត្វព្រៃតំបន់ដែលមានសក្តានុពលក្នុងតំបន់ការពារធនធានធម្មជាតិរបស់កម្ពុជា។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីបានពិនិត្យលើការគាំទ្រជីវភាពសហគមន៍ ឱ្យបង្កើនការចិញ្ចឹមសត្វបន្ថែម លើចម្ការដំណាំដែលមានស្រាប់ ជាពិសេសការចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរ ព្រោះសហគមន៍មានសក្តានុពលធម្មជាតិជាច្រើន ជាពិសេសទេសភាពធម្មជាតិ តំបន់ខ្នងផ្សារ និងខ្នងសំពៅជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមគោលនយោបាយ ដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការចូលរួមពង្រឹងតួនាទីរបស់សហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធ ក្នុងការការពារ គ្រប់គ្រងនិងខិតខំអភិរក្សធនធានធម្មជាតិ ដើម្បីបង្កើន ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន។ ហើយពេលនេះ ក្រសួងបានកំពុងពិនិត្យនិងសិក្សាលើការបងើតរបៀងគោលដៅលំហែបៃតង ភ្ជាប់តំបន់ការពារធម្មជាតិមួយទៅតំបន់មួយទៀត និងពីខេត្តមួយទៅខេត្តមួយ ដើម្បីពង្រីកនិងពង្រឹងមុខរបរ សម្រាប់ការលើកកម្ពស់នៃជីវភាពសហគមន៍មូលដ្ឋាន៕

 

 

 

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣