ក្រសួងសុខាភិបាល សម្រេចបិទទីតាំងកែសម្ពស្ស និងថែរក្សាសម្ពស្ស«ឌីអ» ចំនួន៦ទីតាំងដោយគ្មានលិខិតអនុញ្ញាត ទទួលស្គាល់ពីក្រសួង
ជីវ័ន្ត - ១៩ សីហា ២០២៤
image

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្ស ដែលមានឈ្មោះ «ឌីអ» ចំនួន៦ទីតាំង នៅតាមបណ្តាខេត្តផ្សេងៗគ្នា ។

យោងតាមសេចក្តីរបស់ក្រសួងសុខាភិបាលចេញផ្សាយចំនួន ៦លិខិតផ្សេងគ្នា បានសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្សចំនួន៦ទីតាំង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយចែកចាយ និងលក់ឱសថ និងផលិតផលគ្មានបញ្ចិកាពីក្រសួងសុខាភិបាល ។

 ទីតាំងដែលក្រសួងសុខាភិបាលសម្រេចបិទមាន

ទី១. មានឈ្មោះផ្តល់សេវាថែរក្សាសម្ពស្ស ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ាក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ទី២. គ្លីនិកកែសម្ពស្សឌីអប្រឺហ្វេសិនណល តាខ្មៅ ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ សង្កាត់តាខ្មៅ ស្រុងតាខ្មៅ ខេត្តកណ្តាល ។

ទី៣. មណ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ទី ៤. គ្លីនិកកែសម្ពស្ស ឌីអ ប្រឺហ្វេសិនណល សៀមរាប ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុមសៀមរាប ខេត្តសៀមរាប។

ទី៥.មជ្ឈមណ្ឌលកែសម្ពស្ស ឌីអ ប្រឺហ្វេសិនណល ខេត្តព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

និងទី៦ មជ្ឈមណ្ឌលថែរក្សាសម្ពស្សយីហោ«ឌីអ» ប្រូហ្វេសិនណល ឯក ស្ថិតនៅ ភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕


 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣