រថយន្តស៉ាន់យ៉ុងមួយគ្រឿង ដឹកបន្លែលើសចំណុះដាច់កង់ក្រោយ ត្រង់ចំណុចស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ក្រុងតាខ្មៅ
ជីវ័ន្ត - ២៧ កក្កដា ២០២៤
image

តាខ្មៅ៖ ករណីរថយន្តម៉ាកស៉ាន់យ៉ុងមួយគ្រឿង ដឹកបន្លែសំពីងសំពោងលើសចំណុះ បណ្តាលឲ្យដាច់កង់ក្រោយ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប ន្ទាប់ពីដាច់កង់ភ្លាម មួយសន្ទុះក្រោយមក មានរថយន្តស៉ាន់យ៉ុងចំនួន ២គ្រឿងទៀត មកសាងដឹកជញ្ជូនបន្ត ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តដឹកបន្លែនេះបានធ្វើដំណើរពីជ្រៃធំតាមផ្លូវជាតិលេខ២១ ឆ្លងកាត់តាមផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅផ្សារបោះដុំគួរស្រូវ ប៉ុន្តែមិនទាន់ទៅដល់គោលដៅផង ស្រាប់តែដាច់កង់ក្រោយ

ពាក់កណ្តាលផ្លូវ ។

ប្រភពឲ្យដឹងបន្តថា ករណីរថយន្តដឹកបន្លែសំពីសំពោងលើសចំណុះនេះ គឺមានច្រើនគ្រឿងណាស់ក្នុងមួយថ្ងៃៗ ដឹកតាមផ្លូវជាតិលេខ២១ ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ  ព្រោះវាអាចគ្រោះថ្នាក់គ្រប់ពេល ។ ពួកគាត់ឆ្ងល់ថា តើរថយន្តដឹកបន្លែជារៀងរាល់ថ្ងៃទាំងនេះ អាជ្ញាធរដែនសមត្ថកិច្ចមានបានមើលឃើញ ឬអត់?

ប្រជាពលរដ្ឋក៏បានសំណូមពរសូមឲ្យអាជ្ញាធរជួយពិនិត្យមើលផងចំពោះរថយន្តដឹកទំនិញមួយចំនួនដែលផ្ទុកទំនិញលើសស្តង់ដា

កំពុងចរាចរណ៍នៅតាមផ្លូវជាតិលេខ២១ នេះ។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣