ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរបានរៀបចំកម្មវិធី ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសហរដ្ឋអាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។
ប្រភពដដែលបន្តថា ក្នុងចំណោមវត្ថុទាំង ១៤ នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា រូបប្រតិមា ព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរឹទ្ធិដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមា ព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ MET ទិញពីលោក ឌូគ្លាស ឡាដហ្វដ (Douglas Latchford) ក្នុងឆ្នាំ១៩៩២។ ក្រៅពីនេះមានប្រតិមា ផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀតក៏បានយោងដំណើរត្រលប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព៕
ដោយ៖ កន ចំណាន