ព្រះសីហនុ៖ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ព្រឹត្តិការណ៍ «ស្តាយ ហ្វេស ខេមបូឌា ២០២៤» (Sky Fest Cambodia) ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រឹត្តិការណ៍ ស្តាយ ហ្វេស ខេមបូឌា ២០២៤នេះ មានរយៈពេល២ថ្ងៃ ។
លោក Edward Lee នាយកគ្រប់គ្រងនៃក្រុមហ៊ុន Belt Road Capital Management បានលើកឡើងថា ដូចយើងដឹងស្រាប់ហើយថា ខេត្តព្រះសីហនុ គឺជាខេត្តយុទ្ធសាស្ត្រមួយរបស់កម្ពុជា ទាក់ទងនឹងសេដ្ឋកិច្ច ភស្តុភារ និងទេសចរណ៍។ ហើយជាមួយនឹងកម្មវិធីវិនិយោគ ពិសេសរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យើងជឿជាក់យ៉ាងមុតមាំថា វានឹងទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកកាន់ទីក្រុង និងនាំខេត្តព្រះសីហនុទៅកាន់កម្រិតបន្ទាប់ក្នុងរយៈពេលដ៏ខ្លី។ លើសពីនេះ ជាមួយនឹងការវិនិយោគលំដាប់ពិភពលោកដ៏ធំមហិមារបស់ Canopysands ទៅក្នុងគម្រោង Bay of Lights នេះនឹងមិនត្រឹមតែធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាទីក្រុងយុទ្ធសាស្ត្រ សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់តំបន់ទាំងមូលនាពេលអនាគតផងដែរ។
ក្នុងឱកាសដ៏រីករាយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានលើកឡើងថា ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើន ប្រកបដោយ គុណភាព និងនិរន្តភាព រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ ស្តង់ដាសេវាកម្មទេសចរណ៍ ជាពិសេសពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសេវារថយន្តក្រុង រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាត ទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ ក្នុងគោលដៅប្រែក្លាយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាព សម្បូរបែបពោពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។
លោកអភិបាលរងខេត្តបានកោតសរសើរពិធីបើកព្រឹត្តិការណ៍ «ស្តាយ ហ្វេស ខេមបូឌា ២០២៤» នៅតំបន់អភិវឌ្ឍ ទេសចរណ៍ នាឱកាសនេះ ស្របពេលដែលខេត្តព្រះសីហនុ បានកំពុងដំណើការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ ផ្តល់ឱកាស សម្រាប់ទាំងអស់គ្នា»ដែលប្រារព្ធឡើងក្នុងគោលបំណង ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិ ការវិនិយោគ ពាណិជ្ជកម្ម ការអភិវឌ្ឍ និងផ្សព្វផ្សាយ សេវាកម្មទេសចរណ៍ នៃច្រករបៀងសេដ្ឋកិច្ចខេត្តជាប់មាត់សមុទ្ររបស់ប្រទេសទាំង៣ រួមមាន កម្ពុជា វៀតណាម ថៃ។ ហើយការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ នេះឡើងបង្កើតជា ផលិតផលទេសចរណ៍ដ៍ទាក់ ទាញ ដើម្បីផ្តល់ការកំសាន្ត និងចែករំលែកបទពិសោធន៍ថ្មីៗ ក្នុងព្រះរាជាណាចក្រកម្ពុជាជារួម និងដោយឡែកខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នេះ នឹងទាក់ទាញនូវភ្ញៀវទេសចរ ឱ្យមកសម្រាក កម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ ដើម្បីចូលរួមជម្រុញ កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព របស់ ប្រជាពលរដ្ឋ។
ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះ បណ្ដាក្រុម ហ៊ុនវិស័យឯកជនដែលតែងតែសហការជាមួយក្រសួងទេសចរណ៍ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុក្នុងការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាជាពិសេសក្នុងខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាដែលបានប្រសិទ្ធនាមថាជាតារារះនាទិសនិរតី តាមរយៈការចូលរួមព្រឹត្តិការណ៍ ទេសចរណ៍នានាក្នុងនាមក្រសួងទេសចរណ៍លោកបានថ្លែងអំណរគុណចំពោះស្ថាប័នជាតិអន្តរជាតិជាពិសេសរដ្ឋបាលខេត្តព្រះសីហនុដែលគាំទ្រនិងបន្តគាំទ្រដល់ដំណើរការរៀបចំមានព្រឹត្តិការណ៍ថ្មីៗដ៏មានសារៈសំខាន់ ដើម្បីទាក់ទាញភ្ញៀវ ជាតិនិងអន្តរជាតិនិងធុរៈជនធុរកិច្ចជនទាំ ងអស់។
ឯកឧត្តម បានបញ្ជាក់បន្ថែមថាដោយមានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់វិស័យទេសចរណ៍ដែលជាមាសបៃតង ជាវិស័យអាទិភាពនៅក្នុង «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១»។ ក្នុងបញ្ចកោណទី២ បានរំលេចពីភាពចាំបាច់ នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដោយបានបញ្ជាក់ពីគោល ដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ ចំណុចទី៥ គឺ «ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែម ទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍នានា»។
ក្នុងព្រឹត្តិការណ៍ដ៏ទាក់ទាញនេះផងដែរដោយមានបណ្ដាប្រទេសចំនួន ៦ ដែលបាន ចូលរួមបង្ហាញនិងបង្ហោះខ្លែងឯករួមមានប្រទេសកម្ពុជា វៀតណាម ចិន ថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី៕