បវរកញ្ញាឯកពិភពលោក ចំនួន៥០ប្រទេស បានមកទស្សនកិច្ចខេត្តព្រះសីហនុ ជាលើកទី២ ដោយសារចាប់អារម្មណ៍ខ្លាំងលើកោះរ៉ុង សម្រស់ឆ្នេរខ្សាច់ និងទឹកសមុទ្រខៀវស្រងាត់
panha - ២៥ មីនា ២០២៤
image

ព្រះសីហនុ៖ ឆ្នេរសមុទ្រកោះរ៉ុង ជាតំបន់ទេសចរណ៍មួយចំនួនរបស់ខេត្តព្រះសីហនុ នៅតែជាគោលដៅសំខាន់ របស់ក្រុមបវរកញ្ញាមកពីជុំវិញពិភពលោក ដែលជាបេក្ខភាព Universal Woman ២០២៤ ព្រោះនេះជាលើកទី២ ហើយដែលក្រុមបវរកញ្ញា បានមកទស្សនកិច្ច នៅខេត្តព្រះសីហនុ។

ជាក់ស្តែងនាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានមកដល់ទឹកដីក្រុងព្រះសីហនុម្តងទៀត ជាមួយគ្នានោះរដ្ឋបាលខេត្តព្រះសីហនុ មានលោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត ជាអ្នកដឹកនាំក្រុមការងារ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយក៏បានរៀបចំរបាំប្រពៃណីខ្មែរ (របាំត្រុដិ) និងវត្ថុអនុស្សាវរីយ៍ ដើម្បីសម្តែងនូវភាពត្រេកអរ និងទទួលស្វាគមន៍ដំណើរវិលត្រលប់ មកទស្សនកិច្ចជា លើកទី២របស់ក្រុមបវរកញ្ញា Universal Woman 2024 ចំនួន៥០ប្រទេសមក ពីជុំវិញពិភពលោកមកាន់ទឹកដីខេត្តព្រះសីហនុជាថ្មីម្តងទៀត  ការទទួលដំណើរនេះគឺធ្វើឡើងនៅកំពង់ផែរទេសចរណ៍ក្រុងព្រះសីហនុ។

នៅយប់ថ្ងៃដដែលក្រុមបវរកញ្ញាបានបន្តចេញដំណើរទៅកោះរ៉ុង ឆ្នេរឋានសួគ៍ (MAFIYA Resort) ដើម្បីទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនាពេលរាត្រីរយៈពេល១យប់១ថ្ងៃ ក្នុងឱកាស ដ៏រីករាយនេះរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ សហការជាមួយ ម្ចាស់ឆ្នេរឋានសួគ៌ Mafiya Resort បានរៀបចំនូវអាហារប៊ូហ្វេរដ៏ឆ្ងាញ់ សម្បូរបែប តន្រ្តីកំដរអម ដោយបរិយាកាសល្អ ឆ្នេរស្រស់ស្អាត ខ្សាច់សរ និងខ្យល់ល្អបរិសុទ្ធ បង្កើនភាពរីករាយ ជូនដល់ក្រុមបវរកញ្ញា។

 

ក្នុងឱកាសយប់រាត្រីដ៏ល្អនោះដែរ ដើម្បីបង្កើរឲ្យមានភាពរីករាយសិទ្ធស្នាល និងអនុស្សាវរីយ៍ ល្អៗលើទឹកដីកោះ នៃខេត្តព្រះសីហនុ ក្រុមការងារក៏បាននាំយកល្បែងប្រជាប្រិយខ្មែរបុរាណ របស់យើងមួយចំនួនរួមមាន៖ វាយក្អម, រាំវង់ដណ្ដើមកៅអី, ដណ្តើមស្លឹកឈើ ជាពិសេស មានពិធីបាញ់កាំជ្រួច និងសម្តែងភ្លើងវិលផងដែរ ដែលធ្វើឲ្យក្រុមបវរកញ្ញា ទទួលបាននូវ អារម្មណ៍សប្បាយរីករាយ រំភើបជាខ្លាំងក្រោយទទួលបានពីការលែងល្បែងប្រិយខ្មែរយើង ដែលពួកគាត់មិនធ្លាប់បានលេងល្បែងនេះពីមុនមក។

ក្រោយត្រឡប់ពីកោះវិញនៅព្រឹកថ្ងៃទី២៤ បវរកញ្ញាបានបន្តទស្សនកិច្ចនូវទីតាំងសំខាន់ៗ មួយ ចំនួនទៀតរបស់ខេត្តព្រះសីហនុរួមមាន៖ ថតរូបអនុស្សាវរីយ៍នៅរង្វង់មូលតោពីរក្រុងព្រះសី ហនុ, ទីតាំងខ្មែរធ្វើបាននៅស្រុកព្រៃនប់, និងតំបន់ដែលទើប តែកំពុងអភិវឌ្ឍន៍ថ្មី ជាតាំង Bay Of Light (ឆ្នេររាម) ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយកម្រងអនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចជាលើកទី២ ក្នុងរយៈពេល១យប់ ១ថ្ងៃនេះ បវរកញ្ញា Universal Woman 2024 ចំនួន៥០ប្រទេសមកពី ជុំវិញពិភពលោក បានផ្តល់កិច្ចសម្ភាន៍ជូនដល់សារព័ត៌មាន ដោយពោលពាក្យចេញពីដួងចិត្តថា ស្រលាញ់កោះរ៉ុង ស្រឡាញ់ប្រទេសកម្ពុជា ស្រលាញ់ទឹកដីខេត្ត ព្រះសីហនុពេញបេះដូង ពោលគឺជាប់ចិត្តទៅ សម្រស់ឆ្នេរដ៏ស្រស់ស្អាត ខ្សាច់សស្អាត ជាមួយទឹកសមុទ្រពណ៌ខៀវស្រងាត់ ជាមួយខ្យល់ បរិសុទ្ធដកចិត្តមិនអាចបំភ្លេចបាន ក្រុមបវរកញ្ញាពោលទៀតថា នឹងវិលត្រឡប់មកទស្សន កិច្ចម្តងទៀត ជាលក្ខណៈគ្រួសារ។

 

ដើម្បីទទួលបាននូវភាពកក់ក្តៅ និងសុខសុវត្តិភាពនោះ ក្នុងដំណើរទស្សនកិច្ចក៏ មានកម្លាំង អាជ្ញាធរមានសមត្ថកិច្ចការពារសុខសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ទាំងដីគោក និងដីកោះជូនផងដែរ ។

 

 គូសបញ្ជាក់ថា កាលចូលមកទស្សនៈ កិច្ចរបស់បវរកញ្ញាជាង៥០ប្រទេសលើកទី១ កាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដោយមានការទទួលស្វាមគមន៍ពីលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ផងដែរ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣