ដំណឹងល្អ ! បន្តិចទៀត នៅតំបន់មាត់ស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ នឹងមានកន្លែងលំហែកម្សាន្ត ហាត់ប្រាណយ៉ាងស្រស់ស្អាត
ចាន់ បញ្ញា - ២៣ មីនា ២០២៤
image

កំពង់ស្ពឺ : ជាដំណឹងល្អសម្រាប់ប្រជាជននៅខេត្តកំពង់ស្ពឺ ជាពិសេសអ្នករស់នៅម្តុំមាត់ស្ទឹងព្រែកត្នោត នឹងទទួលបានសមិទ្ធផលថ្មីមួយទៀតនូវទីលានសម្រាប់ហាត់ប្រាណ កន្លែងអង្គុយលំហែរកាយ និងផ្លូវសម្រាប់ជិះកង់ដ៏ស្អាតនៅអមមាត់ស្ទឹងទាំងសងខាង ដែលមានប្រវែងរហូតដល់៩គីឡូម៉ែត្រ។

តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្ទាល់ខ្លួនរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា : «ដើម្បីឲ្យស័ក្តិសម និងការខិតខំប្រឹងប្រែងប្រកបរបរទទួលទានរបស់ពុកម៉ែ មាមីង បងប្អូន អ្នកខេត្តកំពង់ស្ពឺ ខ្ញុំសំណូមពរ សុំការគាំទ្របន្ថែមពីពុកម៉ែមាមីងបងប្អូនអ្នកខេត្តកំពង់ស្ពឺ ក្នុងការកសាងផ្លូវដើរតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ដែលមានប្រវែង០៩គីឡូម៉ែត្រ ( សងខាង ) ដោយគិតចាប់ពីគល់ស្ពានព្នួសលួង មកដល់ស្ពានអំពែភ្នំ»

ឯកឧត្តម បានបញ្ជាក់ទៀតថា : «ការសាងសង់សមិទ្ធផលថ្មីនេះ គឺសម្រាប់ជូនពុកម៉ែមាមីងបងប្អូនធ្វើលំហាត់ប្រាណតាមរយៈការជិះកង់ ឬក៏ដើរ។ គម្រោងនេះត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខមាលភាព ក៏ដូចជាជាប្រយោជន៍អ្នកខេត្តកំពង់ស្ពឺរបស់យើង។ សូមអរគុណទុកជាមុន»

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣