ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងឧកញ៉ាបណ្ឌិត អេង ចំរើន ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ការតែងតាំងនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅនេះ។ ការតែងតាំងឯកឧត្តមបណ្ឌិត អេង ចំរើន ជាទីប្រឹក្សាសម្តេចតេជោ គឺជាការផ្តល់ឱកាសឱ្យឯកឧត្តមបណ្ឌិត បានរួមចំណែកអមដំណើរសម្តេចតេជោ ក្នុងកិច្ចការបម្រើបក្សប្រជាជនកម្ពុជា នឹងភាពរុងរឿងក្រោមម្លប់សន្តិភាព ក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត អេង ចំរើន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានផ្តល់ទំនុកចិត្តតែងតាំងលោកជាទីប្រឹក្សាផ្ទាល់សម្តេច ។ ឯកឧត្តមបណ្ឌិត ប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជា ឲ្យបានកាន់តែច្រើនផងដែរ ដើម្បីភាពរឹងមាំនៃគណបក្សទាំងមូល៕
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អេង ចំរើន អ្នកជំនាញវ័យក្មេង ជាប្រធានសមាគមក្រុម៨ខេត្តព្រះសីហនុ តែងតែបានបរិច្ឆាកថវិការផ្ទាល់ដល់សង្គមជាតិជាញឹមញាប់ តាមរយៈកម្មវិធីមនុស្សធម៌ ចុះមូលដ្ឋានជួយជនចាស់ជរា និងជនក្រីក្រ និងការកសាងសមទ្ធផលនានាតាមទីវត្តអារាមជាដើមផងដែរ៕