សកម្មភាពកាត់សំយ៉ាបតូប និងផ្ទះ ធ្វើផ្លូវថ្នើរជើង នៅក្រុងប៉ោយប៉ែតបានប្រមាណ៨០ភាគរយ ដែលប្រជាពលរដ្ឋចូលរួមធ្វើដោយខ្លួនឯង
Roth - ២៨ តុលា ២០២៣
image

បន្ទាយមានជ័យ៖ សកម្មភាពកាត់សំយ៉ាបតូប និងផ្ទះធ្វើផ្លូវថ្នើរជើង នៅក្រុងប៉ោយប៉ែតបានប្រមាណ ៨០ភាគរយ ដែលប្រជាពលរដ្ឋចូលរួមកាត់ដោយខ្លួនឯង គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ សកម្មភាពដែលអាជ្ញាធរជូនដំណឹង និងធ្វើការវាស់វែងឲ្យកាត់សំយ៉ាបផ្ទះ និងតូបចេញពីចិញ្ចើមផ្លូវដើម្បីធ្វើជាផ្លូវថ្មើរជើង និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ របៀបរៀបរយនៅតាមផ្លូវសាធារណៈ និងធ្វើឲ្យក្រុងមានសោភ័ណ្ឌភាពល្អប្រសើរឡើង រយៈពេលជាង១ខែនេះ ការរុះរើកាត់សំយ៉ាបផ្ទះតូប ចេញពីចិញ្ចើមផ្លូវសាធារណៈ បានប្រមាណ៨០ភាគរយហើយ ជាពិសេសសង្កាត់ ប៉ោយប៉ែត សង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល។

លោកអភិបាលក្រុងបញ្ជាក់ថា៖ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រូវកាត់យកចិញ្ចើមផ្លូវសាងខាង ៥ម៉ែត្រ ដើម្បីធ្វើជាផ្លូវថ្នើរជើង និងផ្លូវកង់ ចំណែកនៅតាមផ្លូវក្នុងៗផ្លូវលំនៅតាមទីប្រជុំជន ត្រូវកាត់ចិញ្ចើមផ្លូវសាងខាងចេញ២ម៉ែត្រ សំរាប់ធ្វើផ្លូវថ្មើរជើង ហើយការអនុវត្តន៍ត្រូវធ្វើតាមជំហ៊ានបណ្តើរៗ តែអាជ្ញាធរសមត្ថកិច្ច និងចុះរៀបចំធ្វើសណ្តាប់ធ្នាប់ជាប្រចាំ សំរាប់ចិញ្ចើមផ្លូវដែលកាត់ហើយ មិនអនុញ្ញាតិឲ្យដាក់តាំងលក់ដូរនោះអីវ៉ាន់ ទំនិញផ្សេងៗទៀតទេ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់បន្ថែមថា៖ ការអនុវត្តន៍កាត់សំយ៉ាបតូប និងផ្ទះចេញពីចិញ្ចើមផ្លូវសាធារណៈនេះ គឺអនុវត្តឲ្យបានស្មើភាពគ្នា មិនថាប្រជាពលរដ្ឋធម្មតា អាជ្ញាធរ មន្ត្រីរាជការ ឲ្យតែទាស់គឺកាត់ហើយ បើមិនកាត់ខ្លួនឯងទេ អាជ្ញាធរ និងកាត់ មិនលើកលែងនោះទេ។ តែថាកន្លងទៅនេះ ប្រជាពលរដ្ឋ អាជ្ញាធរ មន្ត្រីរាជការ បានចូលរួមតាមការណែនាំដោយកាត់សំយ៉ាបចេញពីចិញ្ចើមផ្លូវដោយខ្លួនឯងស្ទើរតែទាំងអស់ហើយ៕

 ដោយ៖ សៅនៅ


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣