ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នងពិធីប្រគល់-ទទួលឧបករណ៍វេជ្ជសាស្ត្រ និងកែវចិញ្ចឹមទារក ដើម្បីបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ឧបត្ថម្ភដោយ រ៉ូតថារី អន្តរជាតិ រ៉ូតថារីក្លិប ភ្នំពេញសេនត្រល និង រ៉ូតថារីក្លិប ប៉ាវឆឹង នៅទីស្តីការក្រសួងមហាផ្ទៃ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ