លោកសាស្ត្រាចារ្យ ចាវ ប៉េងណាំ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចំនួន ២០នាក់ ចូលរួមទស្សនាការតាំងពិព័រណ៍ Livestocks Malaysia Expo and Forum 2023 នៅសាលពិព័រណ៍ KLCC Exhibition Centre ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។
ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានចូលរួមកម្មវិធីខាងលើរួមមាន ៖ លោក ទូច សុភា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តពោធិ៍សាត់ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ព្រមទាំងអនុប្រធាន និងតំណាងអង្គការ សមាគមដៃគូរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។