ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ
Roth - ២៩ វិច្ឆិកា ២០២៣
image

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ។

សូមបញ្ជាក់ថា អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង រួមមាន ៖ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ៣០កន្លែង សិក្សារយៈពេល ២ឆ្នាំ និងសញ្ញាបត្របច្ចេកទេស ចំនួន ១០០កន្លែង សិក្សារយៈពេល ៤ខែ ដោយមិនមានបង់ថ្លៃរដ្ឋបាល។ ចូលរៀនក្នុងអំឡុងខែមករា ឆ្នាំ២០២៤ នៅទីតាំងតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣