ឯកឧត្តម អ៊ូច ភា អញ្ជើញពិនិត្យទីតាំងប្រារព្ធពិធីបុណ្យអុំទូក និងស្ដង់តាំងពិព័រណ៌ នៅរមណីយដ្ឋានទន្លេបាទី
Roth - ១៧ វិច្ឆិកា ២០២៣
image

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹនាំរដ្ឋបាលខេត្ត បានចុះពិនិត្យផ្ទាល់ទីតាំងប្រារព្ធពិធីបុណ្យអុំទូក និងស្ដង់តាំងពិព័រណ៌ នៅរមណីយដ្ឋានទន្លេបាទី ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តតាកែវ នឹងរៀបចំពិធីប្រណាំងទូក នៅរមណីយដ្ឋានទន្លបាទី ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី គឺមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលខេត្ត ក៏បានរៀបចំមានការប្រគុំតន្រ្តី សម្ដែងសិល្បៈ តាំងពិព័រណ៌ និងការតាំងបង្ហាញនូវមុខម្ហូប អាហារ សម្ភារ ផលិតផលរបស់ភូមិមួយ ផលិតផលមួយ សម្រាប់ប្រើប្រាស់ផ្សេងៗ ចាប់ពីថ្ងៃទី ១៤-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះដែរក៏មានការបាញ់កាំជ្រួចនាពេលរាត្រី គឺនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣