ពលរដ្ឋទៅនេសាទត្រី នៅសំណង់ព្រែកសឿស្រុកមង្កលបូរី ១ថ្ងៃម្នាក់ៗ បានមិនតិចជាង៥០ទៅ១០០គីឡូក្រាមនោះទេ
Roth - ០៩ វិច្ឆិកា ២០២៣
image

បន្ទាយមានជ័យ៖ រយៈពេល២ថ្ងៃនេះពលរដ្ឋទៅនេសាទត្រី នៅសំណង់ព្រែកសឿស្រុកមង្កលបូរី ១ថ្ងៃម្នាក់ៗ បានមិនតិចជាង៥០ទៅ១០០គីឡូក្រាមនោះទេ នៅថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០២៣ស្ថិតភូមិ.ឃុំសឿ ស្រុកមង្គលបូរី។

ប្រជានេសាទបានប្រាប់ថា៖ រយៈពេល២ថ្ងៃនេះប្រជាពលរដ្ឋបាននេសាទត្រីដោយបង់សំណាញ់ប្រយ៉ុងរឺក្រឡាញឹកក្នុង១ថ្ងៃម្នាក់ៗអាចរកបានត្រីពី៥០ទៅ១០០គីឡូក្រាមមានត្រី ចម្រុះតែភាគច្រើនជាបត្រីឆ្ពិន និងត្រីស ត្រីរៀល ក្នុង១សំណាញ់ៗ អាចបាន២គីឡូក្រាមទៅ៥គីឡូក្រាម។

  ប្រជានេសាទបានបញ្ជាក់ថា៖ ការនេសាទបង់សំណាញ់ត្រូវ បានត្រីនេះក្រោយពេលសហគមន៍បានបិទសំណង់ទ្វារទប់ទឹកទុកសម្រាប់បង្កបង្កើនផលនៅពេលរដូវទឹកស្រកផុតពីភ្លឺស្រែ ទើបត្រីឡើងទឹកនៅមុខសំណង់ផ្នែកខាងក្រោមបង់ត្រីបាន និងយកលក់នៅកន្លែងបង់ព្រែកសឿ ត្រីឆ្ពិន១គីឡូក្រាមតំលៃ៥.០០០រៀល និងត្រីរៀល ១គីឡូក្រាមតំលៃ២.០០០រៀល។

លោក ជា ទី មេឃុំសឿបានប្រាប់ថា៖ នៅពេលទឹកធំមានទឹកជំនន់ស្រកប្រជាពលរដ្ឋបាននេសាទត្រីបង់សំណាញ់ប្រយ៉ុង រឺសំណាញ់ញឹកនៅព្រែកសឿ រកត្រីបានម្នាក់ៗមិនតិចជាង៥០ទៅ១០០គីឡូក្រាមអ្នកខ្លះលក់ នៅកន្លែង ខ្លះទៀតធ្វើត្រីឆ្អើលក់ និងធ្វើប្រហុកទុកសម្រាប់គ្រួសារ ហើយនៅព្រែកសឿនៅរដូវទឹកស្រកនេសាទត្រីបានរាល់ឆ្នាំតែម្តង៕

ដោយ៖ សៅ នៅ

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣