អាជ្ញាធរថាមិនមានការបិទផ្លូវជុំវិញអគារ លោកតាន់ គឹមរិទ្ធិ ដូចការចុះផ្សារតាមបណ្តាញព័ត៌មានសង្គមឡើយ ប្រជាពលរដ្ឋសុំឲ្យដោះដែកនៅពីលើផ្លូវកំពស់២.៥ម៉ែត្រ ដែលការពាររថយន្តធន់ធំចូលខ្លាចខូចបេតុង
Roth - ០៩ វិច្ឆិកា ២០២៣
image

បន្ទាយមានជ័យ៖ អាជ្ញាធរថាមិនមានការបិទផ្លូវជុំវិញអគារ លោកតាន់ គឹមរិទ្ធិ ដូចការចុះផ្សាយតាមបណ្តាញព័ត៌មានសង្គមឡើយ ប្រជាពលរដ្ឋសុំឲ្យដោះដែកនៅពីលើផ្លូវកំពស់២.៥ម៉ែត្រ ដែលដាក់ការពាររថយន្តធន់ធំចេញ.ចូលខ្លាចខូចខាតបេតុងចេញ ព្រោះត្រូវដឹកអីវ៉ាន់ចូលទើសដែក ត្រូវបានលើកឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ២០នាក់ តំណាង៤៤គ្រួសារ ស្នើសុំឲ្យអាជ្ញាធរជួយសម្របសម្រួលឲ្យលោក តាន់ គឹមរិទ្ធិ ដោះដែកដែលផ្សាភ្ជាប់ពីលើផ្លូវកំពស់២.៥មែត្រ ចេញពីលើផ្លូវវិញ ព្រោះទើស ដឹកអីវ៉ាន់ចេញ.ចូលមិនកើត បង្កការលំបាក ទើបដាក់ពាក្យទៅរដ្ឋបាលក្រុងឲ្យជួយដោះស្រាយ។

លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បញ្ជាក់បន្ថែមថា កាលមុនលោក តាន់ គឹមរិទ្ធិ បិទផ្លូវ តែទំលុះដីកម្មសិទ្ធិរបស់ខ្លួនបើកផ្លូវបណ្តោះអាសន្នសិនឲ្យពលរដ្ឋប្រើប្រាស់ ព្រោះធ្វើការសាងសង់អគារ តែប្រជាពលរដ្ឋតវ៉ា រហូតដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរ បានសម្របសម្រួលប្រជាពលរដ្ឋ និងលោកតាន់ គឹមរិទ្ធិ ដើម្បីបើកផ្លូវវិញ តែសុំដាក់រនាំងដែកពីលើផ្លូវកំពស់ពីរម៉ែត្រកន្លះ(២.៥មែត្រ) ដើម្បីការពារផ្លូវបេតុង ទប់ស្កាត់រថយន្តធន់ធំចេញ.ចូល បំផ្លាញផ្លូវបេតុង ក៏មានការស្រុះស្រួល ព្រមព្រៀងគ្នាទាំងសងខាងរួចហើយដែរ។ ស្រាប់តែមានការចុះផ្សារតាមបណ្តាញសង្គមព័ត៌មានថា មានការបិទផ្លូវទៀត តែការចុះមកពិនិត្យជាក់ស្តែង គឺមិនមានការបិទផ្លូវអ្វីទៀតឡើយ ឃើញតែរនាំងដែកនៅពីលើផ្លូវកំពស់២.៥ម៉ែត្រការពាររថយន្តធំចូលប៉ុណ្ណោះ ដែលប្រជាពលរដ្ឋស្នើសុំឲ្យដោះចេញ។

លោកបញ្ជាក់ថា៖ ចំពោះសំណើររបស់ប្រជាពលរដ្ឋ លោក រាយការណ៍ជូនថ្នាក់លើ ដើម្បីធ្វើការសម្របសម្រួលរឿងនេះ បន្តទៀតផងដែរ។

ដោយឡែកប្រភពពីប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់នៅទីនោះជាប្រចាំ ក៏ដូចជាការបកស្រាយអាជ្ញាធរភូមិបញ្ជាក់ថា ផ្លូវនោះចាប់តាំងពីអាជ្ញាធរសម្របសម្រួលឲ្យបើកកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នោះកន្លងមក មិនដែលមានការកកស្ទះ ឬបានបិទអ្វីឡើយ ហើយនៅក្នុងភូមិសាស្ត្រខាងលើនេះ មានផ្លូវខ្វាត់ខ្វែងច្រើន មិនគួរឲ្យប្រជាពលដ្ឋមកទើស ឬមកធ្វើការតវ៉ាគ្រាន់តែររនាំងការពាររថយន្តធន់ធំចេញ.ចូល ផ្លូវកាត់មុខអគារលោក តាន់ គឹមរិទ្ធិឡើយ៕

 ដោយ ៖ សៅ នៅ

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣