ក្រុមការងារសប្បុរសធម៌ បាននាំយកអំណោយជូនដល់លោកយាយចាស់ជរាគ្មានទីពឹង ចំនួន ២រូប ក្នុងខេត្តកំពង់ឆ្នាំង
វេត វី - ២២ មករា ២០២៤
image

កំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារ CAN និង និងក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករកម្ពុជាជំនួសមុខ ឱ្យឯកឧត្តម លី វិចិត្រ ជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករកម្ពុជា បាននាំយកថវិកា និងសម្ភារៈមួយចំនួន ចែកជូនដល់ពីរចាស់ជរាគ្មានទីពឹង ចំនួន ២រូប ដែលទី១ លោកយាយឈ្មោះ ឈួន ហាន រស់នៅក្នុងភូមិវាលតាគីង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ លោកយាយទី រស់សព្វថ្ងៃរស់នៅតែម្នាក់ឯងគ្មានកូនចៅទីពឹងឡើយ ។ ទី២ លោកយាយឈ្មោះ មាស សយ រស់នៅជាមួយចៅកំព្រាពីរនាក់ ស្ថិតនៅក្នុងភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គ្រឿងឧបភោគបរិភោគ ដែលបានជួយឧបត្ថម្ភដល់លោកយាយទាំងពីររូបរួមមាន៖ អង្ករ 100គីឡូក្រាម, ទឹកស៊ីអ៊ីវពីរយួរ, ទឹកត្រីមួយយួរ, ប្រេងឆា ២ដបធំ, ស្ករសពីរគីឡូ, ប៊ីចេងមួយគីឡូ 12000, ថវិការ 200,000 ៛ និងជូន មេភូមិពីរនាក់ 4,0000 ៛ ផងដែរ

ជាចុងក្រោយ លោកយាយទាំងពីររូប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនសប្បុរសជនទាំងអស់ដែលមានទឹកចិត្តអាណិតអាសូរ និងបានឧបត្ថម្ភដល់រូបគាត់ ជាពិសេសឯកឧត្តម លី វិចិត្រ ជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករកម្ពុជា ដែលលោកតែងតែជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលជួបការខ្វះខាត ។ លោកយាយក៏បានជូនពរដល់បងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសប្បាយ និងសមប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣