បន្ទាយមានជ័យ៖ ជិះម៉ូតូលឿនពេក ផ្លូវកោងទៅបុកដែករនាំងការពារផ្លូវ ស្លាប់ម្នាក់ របួសស្រាលម្នាក់ ដែលកើតឡើងនៅល្ងាចថ្ងៃទី01 ខែសីហា ឆ្នាំ2024ផ្លូវជាតិលេខ5ក្បាលស្ពានទឹកថ្លាខាងលិច នៅភូមិទឹកថ្លា.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ប្រភពកន្លែងកើតហេតុ៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានយុវជន02នាក់ជិះម៉ូតូម៉ាក់ស្កូពីពណ៌ក្រហមពាក់ផ្លាកលេខបន្ទាយមានជ័យ1AB-9873បានបើកបរតាមបណ្តោយផ្លូវជាតិលេខ5ទិសដៅពីលិចហើយផ្លូវកោងបម្រុងបត់ទៅខាងជើងលឿនជ្រុលទៅបុកនិងរនាំដែកការពារផ្លូវ បណ្តាលឲ្យអ្នកបើកបរស្លាប់ម្នាក់ នៅនឹងកន្លែង ចំណែកអ្នករួមដំណើររង របួសស្រាល។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងភ្លាមៗឃើញមន្ត្រីនគរបាលចរារណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យហើយវាស់វែងបានប្រាប់ថា៖ មូលហេតុគ្រោះថ្នាក់កើតឡើងបណ្តាលមកពីយុវជន02នាក់បានជិះម៉ូតូលឿនទៅបុករនាំងដែកការពារផ្លូវកោង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់ស្រាលនិងម៉ូតូខូចខាតតិចតួចតែជនរងគ្រោះដែលស្លាប់បុកចំជ្រុងដែកបណ្តាលរយះបំពង់ក ហូរឈាមស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ក្រោយពិនិត្យវាស់វែងហើយជនរងគ្រោះដែលស្លាប់មានអាយុប្រមាណជិត20ឆ្នាំ ត្រូវបានរថយន្តសង្គ្រោះដឹកសាកសពប្រគល់ជូនសាច់ញាតិនៅភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍ដោយឡែកម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕(សៅនៅ)