ភ្នំពេញ ៖ យុវជនទំនើង ៦នាក់ ម៉ូតូ៤គ្រឿង បានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ នៅម៉ោងជិត១២ទៀបភ្លឺ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក៏បបួលគ្នាជិះម៉ូតូទៅម្ដុំបឹងកក់ដើម្បីថតរូបលេង ប៉ុន្តែពេលទៅដល់បឹងកក់ ឃើញថាស្ងាត់ល្អក៏នាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ចៃដន្យអី បានមួយសន្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះធ្វើការឃាត់សួរនាំពីបញ្ហាបង្ហោះម៉ូតូ និងនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។
យុវជនទាំង០៦នាក់នេះ ជាអ្នកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នា ដោយ ៣នាក់មកពីខេត្តកំពង់ចាម និង៣នាក់ទៀតជាអ្នកមកពីខេត្តព្រៃវែង៕