សម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់ Phuc Tan នៃខណ្ឌ Hoan Kiem ដែលស្ថិតនៅជុំវិញគល់ស្ពាន Long Bien ដែលរងការជន់លិចខ្លាំងជាងគេវិញបានអះអាងវៀតណាម ៖ ផ្ទួនៗ បន្ទាប់ទន្លេក្រហមក្នុងទីក្រុងហាណូយហក់ឡើងលើសពីកម្រិតប្រកាសអាសន្ន បង្ខំឱ្យប្រជាជនរាប់ពាន់នាក់ជម្លៀសខ្លួនចេញបន្ទាន់នោះ ស្រាប់តែបាតុភូតរលកយក្សស៊ូណាសារព័ត៌មាន VN Express បានចុះផ្សាយនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ថា ប្រជាជនហាណូយត្រូវជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានពីមុនមកក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ សូម្បីតែទីលានបញ្ចុះសពដ៏ធំប្រចាំទីក្រុងមួយនេះបានលិចបាត់នៅក្រោមទឹកកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែកញ្ញា។មិ ត្រូវបានព្យាករណ៍ថា កំពុងធ្វើដំណើរមកកាន់ទីក្រុងនេះ ។យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រកម្រិតទឹកជំនន់ទន្លេក្រហមនៅទីក្រុងហាណូយ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី១១ ខែកញ្ញា បានកើនដល់ ១១.០៤ ម៉ែត្រ ទាបជាងកម្រិតប្រកាសអាសន្នទី៣ តែ ០,៤៦ម៉ែត្រប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងទិន្នន័យកន្លងមក កម្រិតទឹកជំនន់ខ្ពស់បំផុតចុងក្រោយធ្លាប់ឡើងលើសពី១១ ម៉ែត្រកាលពីឆ្នាំ ២០០៤ ។ នៅប៉ុន្មានម៉ោងខាងមុខនេះ ទឹកជំនន់ពីផ្នែកខាងលើនឹងបន្តធ្លាក់ចុះ ហើយទឹកជំនន់នៅទន្លេក្រហមក្នុងទីក្រុងហាណូយនឹងកើនឡើង។ដោយសារទឹកជំនន់ចេះតែកើនឡើង ប្រជាជននៅតំបន់ជាច្រើន ទាំងនៅជាយក្រុង រួមទាំងតំបន់ទំនាបនានាក្នុងទីក្រុងហាណូយ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញ ដោយអាជ្ញាធរក្រុងហាណូត បានផ្តោតអាទិភាពលើក្រុមកុមារតូចៗ និងជនចាស់ជរា។ នាពេលនេះ ទីតាំងជាច្រើននៅតាមដងទន្លេក្រហម ត្រូវបានជន់លិចយ៉ាងខ្លាំង តម្រូវឱ្យអាជ្ញាធរបានដាក់ខ្សែព័ទ្ធដើម្បីហាមប្រជាជនមិនឱ្យចូល ស្របពេលដែលស្ពានធំៗ សឹងតែទាំងអស់ត្រូវហាមឃាត់មិនអោយយានយន្តធុនធំបើកឆ្លងកាត់។គួរកត់សម្គាល់ថា ពលរដ្ឋទីក្រុងហាណូយបាននិយាយថា បើគីតចាប់ពីឆ្នាំ២០០៨មក ទឹកទន្លេក្រហមមិនដែលឡើងខ្ពស់ដល់កម្រិតនេះនោះទេ ។ តែបើនិយាយដោយឡែកថា តាំងពីពួកគាត់កើតមក ទើបតែជួបប្រទះនឹងទឹកជំនន់ខ្លាំងក្លាបែបនេះកាលពីឆ្នាំ១៩៩៦មកម្ល៉េះ និងឆ្នាំ២០២៤នេះឯង។ ពលរដ្ឋម្នាក់បានលើកឡើងថា “ទឹកជំនន់បានហក់ឡើងយ៉ាងឆាប់រហ័ស សំណាងហើយដែលទឹកជន់លិចនៅពេលថ្ងៃ ទើបពួកគេអាចបានជម្លៀសចេញបានទាន់ពេល។តាមការព្យាករណ៍ ក្នុងរយៈពេល ១២ ទៅ ២៤ម៉ោងបន្ទាប់ ទឹកជំនន់នៅទន្លេក្រហមក្នុងទីក្រុងហាណូយអាចនឹងស្រកបន្តិចម្តងៗ ហើយនៅទាបជាងកម្រិតប្រកាសអាសន្នទី ២ នៅតំបន់ Long Bien នៃទីក្រុងហាណូយ។ប៉ុន្តែ អ្វីដែលកាន់តែគ្រោះថ្នាក់នោះ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របានកត់សម្គាល់ឃើញតាមរយៈរូបភាពផ្កាយរណប និងប្រព័ន្ធរ៉ាដា ឃើញថា បាតុភូតពពករលកយក្សស៊ូណាមិឬ ពពកផ្គររន្ធះ កំពុងគ្របដណ្តប់តំបន់ភាគខាងជើង ក្នុងសភាពក្រាស់ដិត និងខ្លាំងជាងពកកដែលកើតនៅខេត្ត Bac Ninh និង Hung Yen កាលពីពេលកន្លងទៅ កំពុងធ្វើដំណើរឆ្ពោះទៅទីក្រុងហាណូយ ដែលជាសញ្ញាបង្ហាញថា ទោះជាទឹកជំនន់ស្រក តែ ទីក្រុងហាណូយ និងបណ្តាខេត្តជាប់មាត់សមុទ្រនៃតំបន់ដីសណ្តខាងជើងប្រទេស វៀតណាម នឹងត្រូវប្រឈមជាមួយបាតុភូត ផ្លេកបន្ទោរ ផ្គររន្ទះ ខ្យល់កន្ត្រាក់ រួមទាំងខ្យល់បក់បោកខ្លាំង ឬ ខ្យល់ព្យុះកំបុតត្បូង និងភ្លៀងទឹកកកថែមទៀតផង៕