នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន បានដឹកនាំប្រតិភូអញ្ជើញទស្សនកិច្ចសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុនសែនព្រះវិហារ និងចុះសួរសុខទុក្ខពលករ ភ្នាក់ងារទេសចរ នៃអាជ្ញាធរជាតិព្រះវិហារ បម្រើការនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ ក្នុងអំឡុងពេលសង្រ្គាមឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។
ក្នុងឱកាសនោះលោកជំទាវ ក៏បានសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំចំពោះការពលីរបស់វីរៈកងទ័ពកម្ពុជា ដែលបានលះបង់សាច់ឈាមស្រស់ក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានសៀមមកលើបូរណៈភាពទឹកដីរបស់កម្ពុជា។
ប្រភព៖ ទទក