ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ គៀង ស្រីនាង ទ្រី ភាព ដែលបានឧបត្ថម្ភថវិកា ២៥.០០០ដុល្លារអាមេរិក ដើម្បីបំរើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យដល់លោកជំទាវ គៀង ស្រីនាង ទ្រី ភាព បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕