ពិធីអបអរសាទរខួបអនុស្សាវរីយិ៍លើកទី៣០ នៃទិវាកំណើតគណៈមហាធម៌មេត្រីកម្ពុជា
Roth - ២៥ ធ្នូ ២០២៣
image

ភ្នំពេញ៖ ពិធីអបអរសាទរខួបអនុស្សាវរីយិ៍លើកទី៣០ នៃទិវាកំណើតគណៈមហាធម៌មេត្រីកម្ពុជា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅព្រះវិហារ ធៀនអិនមីឡឹ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកគ្រូ អ៊ឹង សាមៀន ទីប្រឹក្សានៃគណៈមហាធម៌មេត្រីកម្ពុជា បានមានប្រសាសន៍ថា៖ កម្មវិធីនេះគឺធ្វើក្នុងគោលបំណង ២យ៉ាង ទី១គឺរំលឹកខួបអនុស្សាវរីយិ៍លើកទី៣០ នៃទិវាកំណើតគណៈមហាធម៌មេត្រីកម្ពុជា និងទី២គឺពីធីផ្សព្វផ្សាយម្ហូបបួស ។ លោកគ្រូ អ៊ឹង សាមៀន បានមានប្រសាសន៍បន្តថា មូលហេតុដែលយើង ធ្វើពិធីផ្សព្វផ្សាយម្ហូបបួស ជាមួយគ្នាក្នុងថ្ងៃរំលឹកខួបទី ៣០ នៃគណៈមហាធម៌មេត្រីកម្ពុជា នេះ ក្នុងគោលបំណងចង់អោយញាតិព្រះធម៌ទាំងអស់ ចូលរួមទាំងអស់គ្នាគោរពស្រឡាញ់ នូវជីវិតទាំងឡាយ ។ លោកគ្រូ អ៊ឹង សាមៀន ក៏បានបញ្ជាក់បន្ថែមថា ការប្រារព្ធពិធីខួបអនុស្សាវរីយិ៍លើកទី៣០ នេះពិតជាល្អ ព្រោះឃើញថាញាតិព្រះធម៌ បរិស័ទ្ធទាំងឡាយ បានមកជួបជុំគ្នាក្នុងពិធីរំលឹកលើកទី៣០នេះផង និងបានទទួលទានម្ហូបបួសគ្រប់ប្រភេទ ដែលមានដាក់តាំងផ្សព្វផ្សាយនៅតាមស្តង់ម្ហូបនីមួយៗ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ឡៅ ស៊ុនលី លេខាធិការនៃគណៈមហាធម៌មេត្រីកម្ពុជា បានលើកឡើងថា៖ ថ្ងៃនេះជាថ្ងៃដ៏វិសេសបំផុត ដែលជាពិធីអបអរសាទរខួបអនុស្សាវរីយិ៍លើកទី៣០ នៃទិវាកំណើតគណៈមហាធម៌មេត្រីកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣។ លោក ឡៅ ស៊ុនលី បានឲ្យដឹងបន្តថា៖ គោលបំណងនៃពិធីអបអរសាទរខួបអនុស្សាវរីយិ៍លើកទី៣០ នេះ គឺយើងបានជួបជុំជាមួយនិងញាតិធម៌បរិស័ទ្ធទាំងអស់នៅទីនេះដើម្បីចូលរួមអបអរសាទរ។ លោកបន្ថែមថា ក្នុងរយៈពេល ៣០ឆ្នាំមកនេះ យើងបានចូលរួមយ៉ាងសកម្មជាមួយនិងរាជរដ្ឋាភិបាល ក៏ដូចជាបរិស័ទ្ធយើងទាំងអស់គ្នាក្នុងការផ្សព្វផ្សាយនូវសេចក្តីមេត្តា ករុណា ការអប់រំផ្នែកផ្លូវចិត្ត និងផ្នែកស្មារតី ដើម្បីអោយ មនុស្សគ្រប់រូប យល់កាន់តែច្បាស់ធម៌របស់អង្គព្រះមេត្រី និងទទួលបាននូវសេចក្តីសុខសុភមង្គល នេះគឺជាគោលបំណងរបស់គណៈមហាធម៌មេត្រីកម្ពុជា ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣