លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ...
Roth - ២៩ វិច្ឆិកា ២០២៣
image

សៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំ លោកស្នងការរង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអតីតស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តម នួន បូផល គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតា កូនចៅដែលកន្លងមកលោកមានអត្តចរិតស្លូតបូត សុភាពរាបសារ និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា ក្នុងការកសាងគ្រួសារ ក៏ដូចជារួមចំណែកអភិវឌ្ឍប្រទេសជាតិ និងព្រះពុទ្ធសាសនា។

ការខំប្រឹងប្រែង របស់ឯកឧត្តម ត្រូវបានគោរពស្រលាញ់ពីគ្រប់មជ្ឈដ្ឋាន និងកោតសរសើរពីសំណាក់ បងប្អូនញាតិមិត្តជិតឆ្ងាយ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធឯកឧត្តម នួន បូផល បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣