ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំប្រជុំគណៈប្រតិបត្ដិសហភាពប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ខែបន្ទាប់ៗទៀត។
នាក្នុងឱកាសនោះ ឯកឧត្ដមក៏បានលើកឡើងពីវឌ្ឍនៈភាពការងារសហជីព និងបន្ដកិច្ចការងារនេះបន្ថែមទៀត ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកច្បាប់ដែលទាក់ទងនឹងការងារបច្ចុប្បន្ន និងចាត់មន្រ្ដីដែលកាន់គោលដៅចុះទៅពង្រឹងសមាជិក ថែមទាំងពង្រីកគោលដៅថ្មីបន្ដទៀត។
ជាងនេះទៅទៀត ឯកឧត្តម ក៏ឱ្យមន្រ្ដីដែលកាន់គោលដៅ តាមដានពិនិត្យមើលលើសុពភាពឯកសារនានាដែលជិតនឹងផុតរលត់ រៀបចំបន្ដឡើងវិញដូចជា ភាពជាតំណាងបំផុត, អនុសញ្ញារួម និងបញ្ជិការថ្នាក់ដឹកជាដើម។
ម្យ៉ាងវិញទៀត ត្រៀមរៀបចំថ្នាក់ដឹកនាំសហជីពមូលដ្ឋានទាំងអស់ដើម្បីចូលរួមកម្មវិធីសំណេះសំណាលជាមួយសម្តេចធិបតី នៅថ្ងៃ២៨ ខែមេសា ខាងមុខនេះ៕